Sign in

RFI ខេមរភាសា / Khmer

@km.rfi.fr
84 followers 3 following 6.2K posts

🌍 វិទ្យុបារាំង​អន្តរជាតិ​ជា​ខេមរភាសា - ព័ត៌មាន​អំពីប្រទេស​កម្ពុជា និង​​តំបន់​ផ្សេងទៀតនៅ​​ទូទាំង​ពិភពលោក 💻 rfi.fr/km/ 🎧 rfi.my/ផ្សាយផ្ទាល់ 𝕏 rfi.my/Xkm 📷 rfi.my/IGkm 🗨️ rfi.my/WAkm ✈️ rfi.my/TGkm

PostsRepliesMedia
RFI ខេមរភាសា / Khmer @km.rfi.fr · 14h
ជ័យលាភីណូបែលអក្សរសិល្ប៍ ២០២៦ បានទៅលើអ្នកនិពន្ធជនជាតិកាណាដា
rfi.my
ជ័យលាភីណូបែលអក្សរសិល្ប៍ ២០២៦ បានទៅលើអ្នកនិពន្ធជនជាតិកាណាដា
កវី និងអ្នកប្រាជ្ញផ្នែកអក្សរសាស្រ្តជនជាតិកាណាដា លោកស្រី អាន ខាសុន (Anne Carson) បានទទួលជ័យលាភីណូបែលអក្សរសិល្ប៍ឆ្នាំ ២០២៦។ នៅសេចក្តីប្រកាសលទ្ធផលនាថ្ងៃព្រហស្បតិ៍ ទី ៨ តុលា គណៈកម្មាធិការណូបែលបានសរសើរស្នាដៃរបស់លោកស្រី អាន ខាសុនថាមានភាពក្លាហាន និងការច្នៃប្រឌិតខ្ពស់ក្នុងការយករឿងព្រង និងអក្សរសាស្ត្រក្រិកបុរាណមកបង្កើតជាទម្រង់អក្សរសិល្ប៍ថ្មីមួយដ៏ទំនើប។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 14h
រុស្ស៊ីទម្លាក់​​​គ្រាប់ទាំង​ថ្ងៃ លើភាគ​ខាង​កើត​អ៊ុយក្រែន ​ស្លាប់​យ៉ាង​ហោច​៣០នាក់
rfi.my
រុស្ស៊ីទម្លាក់​​​គ្រាប់ទាំង​ថ្ងៃ លើភាគ​ខាង​កើត​អ៊ុយក្រែន ​ស្លាប់​យ៉ាង​ហោច​៣០នាក់
ជាការវាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​និង​មរណៈ​បំផុត​មួយ ដែល​រុស្ស៊ី​បានដៅ​​មក​លើ​តំបន់​ភាគ​ខាង​កើក​​អ៊ុយក្រែន។ បើ​តាម​តុល្យការបណ្តោះអាសន្ន​ផ្តល់​ដោយ​រដ្ឋអាជ្ញាអ៊ុយក្រែន មាន​ស្លាប់យ៉ាង​ហោច​ណាស់ ៣៣​នាក់។ ​រូបភាព​បង្ហោះផ្សាយ​ដោ​យ​ប៉ូលិសអ៊ុយក្រែន បាន​បង្ហាញ​ឱ្យ​ឃញ​រថយន្តក្រុង​ពីរគ្រឿង​បាន​ត្រូវ​គ្រាប់​ផ្ទុះ​ឆេះ​ខ្លោច​ខ្ទេច និង​ ​សាកសព​មនុស្ស​ខ្ទាត​ពេញ​ផ្លូវ។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 16h
កម្មវិធីព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២៦
rfi.my
កម្មវិធីព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២៦
000
RFI ខេមរភាសា / Khmer @km.rfi.fr · 17h
សមាគមខ្មែរ-វៀតណាមនៅកម្ពុជាស្នើឱ្យកម្ពុជាធានាសុខុមាលភាពពលរដ្ឋវៀតណាមនៅកម្ពុជា
rfi.my
សមាគមខ្មែរ-វៀតណាមនៅកម្ពុជាស្នើឱ្យកម្ពុជាធានាសុខុមាលភាពពលរដ្ឋវៀតណាមនៅកម្ពុជា
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញបំពេញទស្សនកិច្ចនៅប្រទេសឡាវ និងកម្ពុជាចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១០តុលា ឆ្នាំ២០២៦។ តែនៅមុនទស្សនកិច្ចនៅកម្ពុជារបស់លោក ផាម មិញជិញ លោក ស៊ឹម ជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានប្រាប់កាសែតវៀតណាម VNA ថា សមាគមបានស្នើវិធានការជាក់លាក់ចំនួន៣ ទៅកាន់រដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយបញ្ហាដែលបានប៉ះពាល់ដល់ពលរដ្ឋ​វៀតណាមដែលកំពុងរស់នៅកម្ពុជា។ តែទន្ទឹមគ្នានេះ សមាគមខ្មែរ-វៀតណាមនៅកម្ពុជាក៏បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់​សមាគមដើម្បីជំរុញឱ្យពលរដ្ឋវៀតណាមគោរពទំនៀមទម្លាប់ប្រពៃណី និងច្បាប់របស់កម្ពុជាដែរ។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 18h
កម្ពុជាបណ្តេញជនជាតិថៃជិត ២០០នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ
rfi.my
កម្ពុជាបណ្តេញជនជាតិថៃជិត ២០០នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះពីការបណ្តេញចេញជនជាតិថៃចំនួន ១៩៧នាក់ពីប្រទេសកម្ពុជាដោយមិនបានបញ្ជាក់ពីមូលហេតុទេ។ តែបើតាមកាសែតក្នុងស្រុក ការបណ្តេញចេញនេះមានពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសផ្សេងៗទៀត។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 18h
សហគ្រាសផលិតស្រោមដៃ គ្រីអេតប្រ៊ីជ ក្នុងខេត្តកណ្តាលប្រកាសបិទទ្វារដោយវិបត្តិសេដ្ឋកិច្ច
rfi.my
សហគ្រាសផលិតស្រោមដៃ គ្រីអេតប្រ៊ីជ ក្នុងខេត្តកណ្តាលប្រកាសបិទទ្វារដោយវិបត្តិសេដ្ឋកិច្ច
សហគ្រាសផលិតស្រោមដៃ គ្រីអេតប្រ៊ីជ ស្ថិតក្នុងខេត្តកណ្តាលបានប្រកាសបិទទ្វារលែងដំណើរការទាំងស្រុងចាប់ពីថ្ងៃទី២៣ ខែតុលា ក្រោមហេតុផលថា មិនអាចទ្រាំទ្រនឹងវិបត្តិសេដ្ឋកិច្ចដោយគ្មានការកម្មង់ ឬបញ្ជាទិញ។ នៅក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី៨ ខែតុលានេះ សហគ្រាស គ្រីអេតប្រ៊ីជ បានប្រាប់ឱ្យកម្មករនិយោជិតទាំងអស់ប្រមាណ ២០០នាក់ឈប់ធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះ ដោយសន្យាថា ភាគីនិយោជកនឹងបើកប្រាក់ឈ្នួលចុងក្រោយនៅថ្ងៃជូនដំណឹងនេះដូចគ្នា។ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ចាត់ទុកការប្រកាសបិទទ្វារភ្លាមរបស់សហគ្រាស គ្រីអេតប្រ៊ីជដោយមិនបានជូនដំណឹងជាមុនថាផ្ទុយនឹងច្បាប់ការងារដែលតម្រូវឱ្យមានការស៊ើបអង្កេតច្បាស់លាស់ជាមុន។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 18h
ភរិយាអតីតនាយករដ្ឋមន្រ្តីស្រីលង្កា ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ
rfi.my
ភរិយាអតីតនាយករដ្ឋមន្រ្តីស្រីលង្កា ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ
នៅក្នុងប្រទេសស្រីលង្កា តុលា អង្គភាពប្រឆាំងអំពើពុករលួយ និងស៊ីសំណូកបានចាប់ខ្លួនលោកស្រី ស្ហ៊ីរ៉ានធី រ៉ាយ៉ាប៉ាក់សា (Shiranthi Rajapaksa) ភរិយាអតីតនាយករដ្ឋមន្រ្តីពីបទប្រព្រឹត្តអំពើពុករលួយ។ បើតាមអង្គភាពប្រឆាំងអំពើពុករលួយ លោកស្រី ស្ហ៊ីរ៉ានធី រ៉ាយ៉ាប៉ាក់សា បានប្រើថវិកាក្នុងមូលនិធិជួយដល់មន្ទីរពេទ្យកុមារមិនចំគោលដៅ។ តែការចោទប្រកាន់នេះត្រូវបានលោកស្រីបដិសេធ និងថា ការចោទប្រកាន់នេះមានបង្កប់ហេតុផលនយោបាយ។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 19h
ប្រឈម​នឹង​​វិបត្តិ​លំនៅឋាន​ អេស្ប៉ាញ​​រៀប​ចំ​បោះឆ្នោតសភា​មុន​អាណត្តិ សហជីព​ប្រកាសធ្វើកូដកម្មទូទៅ
rfi.my
ប្រឈម​នឹង​​វិបត្តិ​លំនៅឋាន​ អេស្ប៉ាញ​​រៀប​ចំ​បោះឆ្នោតសភា​មុន​អាណត្តិ សហជីព​ប្រកាសធ្វើកូដកម្មទូទៅ
វិបត្តិ​លំនៅឋាន​នៅ​អេស្ប៉ាញ​ កំពុង​ក្លាយ​ជា​វិបត្តិ​នយោបាយ​និង​សង្គម​យ៉ាង​ធ្ងន់ធ្ងរ។ នៅ​ថ្ងៃពុធ​ទី ៧​ តុលា​ ម្សិលមិញ សហជីព​ចម្បងៗ​របស់​អេស្ប៉ាញ​បាន​ប្រកូកប្រកាស​ធ្វើ​កូដកម្ម​ទូទៅ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​វិបត្តិ​លំនៅឋាន។ ចំណែក​នាយករដ្ឋមន្ត្រី​បាន​សម្រេច​រៀប​ចំ​ការបោះឆ្នោត​សភា​មុន​អាណត្តិ​ ក្រោយ​ពី​សភា​ច្រានចោល​គម្រោង​ច្បាប់​ស្តី​ពី​លំនៅឋាន។ ហេតុអ្វី​អេស្ប៉ាញធ្លាក់​​ជ្រៅ​ក្នុង​វិបត្តិលំនៅឋានយ៉ាង​ដូច្នេះ?
000
RFI ខេមរភាសា / Khmer @km.rfi.fr · 21h
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រគល់កម្មវិធីថែទាំសត្វព្រៃដែលបានសង្គ្រោះឱ្យក្រសួងកសិកម្មទាំងស្រុង
rfi.my
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រគល់កម្មវិធីថែទាំសត្វព្រៃដែលបានសង្គ្រោះឱ្យក្រសួងកសិកម្មទាំងស្រុង
កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ​​​​ត្រូវបាន​ប្រគល់ឱ្យក្រសួងកសិកម្មគ្រប់គ្រងប្រតិបត្តិការទាំងស្រុង កាល​​ពីចុងខែកញ្ញា ឆ្នាំ​២០២៦​។ សេចក្តីប្រកាសព័ត៌មានរួមរបស់​អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និង​ក្រសួងកសិកម្មចុះ​​នៅថ្ងៃ៧ ខែតុលា ឱ្យដឹងថា​​ ការប្រគល់កម្មវិធីទាំងស្រុងឱ្យក្រសួងកសិកម្មជាអ្នកគ្រប់គ្រង​វិញធ្វើឡើងដោយអង្គការសត្វព្រៃ​​អន្តរជាតិនេះ​ពិនិត្យឃើញថា ក្រសួងកសិកម្មមានសមត្ថភាពពេញលេញ​​​។ ម្យ៉ាងវិញទៀត និងបើតាម​​សេចក្តីប្រកាសព័ត៌មានរួមដដែល​ ការផ្លាស់ប្តូរនេះក៏​ជួយ​ឱ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃអាចពង្រីកនូវការគាំទ្រផ្នែកបច្ចេកទេសលើការការពារព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ តែសកម្មជនការពារបរិស្ថានបានបង្ហាញការ​សោកស្តាយចំពោះការសម្រេចដូច​នេះ​។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 07/10/2026
ក្រោយករណីឃាតកម្មស្ត្រីជប៉ុន​ម្នាក់ មូលដ្ឋានទ័ពអាមេរិកហាមសេពគ្រឿងស្រវឹងនិងដាក់​​​បំរាមគោចរ​៣០ថ្ងៃ
rfi.my
ក្រោយករណីឃាតកម្មស្ត្រីជប៉ុន​ម្នាក់ មូលដ្ឋានទ័ពអាមេរិកហាមសេពគ្រឿងស្រវឹងនិងដាក់​​​បំរាមគោចរ​៣០ថ្ងៃ
មូលដ្ឋានទ័ពអាមេរិកឈរជើង​នៅ​លើកោះអូគីណាវ៉ា ភាគខាងត្បូងបង្អស់របស់ជប៉ុន កំពុងតែជួបព្យុះបោកបក់តវ៉ាប្រឆាំងជាខ្លាំង ពីសំណាក់ប្រជាជនជប៉ុន។ ស្ត្រីជប៉ុនម្នាក់​ត្រូវបានគេធ្វើឃាត ហើយអាជ្ញាធរជប៉ុន​បានចាប់ខ្លួនជនសង្ស័យ​ម្នាក់ ជាទាហានអាមេរិក​។ ​នៅថ្ងៃពុធទី​៧តុលា មូលដ្ឋានទ័ពអាមេរិក​បាន​ហាមនាយទាហានរបស់ខ្លួនទាំងអស់ មិន​ឲ្យ​បរិភោគជាតិស្រវឹងរយៈពេល​៤៨ម៉ោង និង​បានដាក់បំរាម​គោចរ រយៈពេល​៣០ថ្ងៃ​ ដើម្បីពង្រឹងវិន័យ​​។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 07/10/2026
ជ័យលាភីណូបែលគីមីឆ្នាំ ២០២៦ បានទៅលើអ្នកប្រាជ្ញជនជាតិបារាំងនិងជប៉ុន
rfi.my
ជ័យលាភីណូបែលគីមីឆ្នាំ ២០២៦ បានទៅលើអ្នកប្រាជ្ញជនជាតិបារាំងនិងជប៉ុន
ពានរង្វាន់ណូបែលគីមីឆ្នាំ២០២៦ នេះបានទៅលើអ្នកប្រាជ្ញ ២នាក់ដែលជាជនជាតិបារាំង និងជប៉ុន។ ស្នាដៃនៃការស្រាវជ្រាវរបស់គីមីវិទូទាំងពីររូប គឺជា​របកគំឃើញថ្មីសម្រាប់អភិវឌ្ឍវិស័យផលិតថ្នាំពេទ្យ។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 07/10/2026
កម្មវិធីព័ត៌មានប្រចាំថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២៦
rfi.my
កម្មវិធីព័ត៌មានប្រចាំថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២៦
000
RFI ខេមរភាសា / Khmer @km.rfi.fr · 07/10/2026
កម្មវិធីព័ត៌មានប្រចាំថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២៦
rfi.my
កម្មវិធីព័ត៌មានប្រចាំថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២៦
000
RFI ខេមរភាសា / Khmer @km.rfi.fr · 07/10/2026
អ៊ីស្រាអែល៖ ​ខួប​៣ឆ្នាំ​នៃភេរវកម្ម​របស់ក្រុមហាម៉ាសថ្ងៃទី​៧តុលា​២០២៣ ក្នុងបរិបទបោះឆ្នោតសភា
rfi.my
អ៊ីស្រាអែល៖ ​ខួប​៣ឆ្នាំ​នៃភេរវកម្ម​របស់ក្រុមហាម៉ាសថ្ងៃទី​៧តុលា​២០២៣ ក្នុងបរិបទបោះឆ្នោតសភា
អ៊ីស្រាអែល នៅថ្ងៃពុធនេះ បានរំលឹកខួប៣ឆ្នាំ នៃការវាយប្រហាររបស់ក្រុមហាម៉ាស នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ក្រុមហាម៉ាស បានចូលទៅសម្លាប់​មនុស្ស​ ក្នុងទឹកដីអ៊ីស្រាអែលចំនួន​១២០០នាក់ និងបានចាប់ចំណាប់ខ្មាំង​២៥១នាក់​។ ការវាយប្រហារនោះ ត្រូវបានចាត់ទុកថា ជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ បីឆ្នាំក្រោយមក ព្រឹត្តិការណ៍ដ៏សោកសៅនេះ គឺ​ជាបញ្ហាដ៏សំខាន់បំផុត​​ ដែលមានឥទ្ធិពលលើការឃោសនាសម្រាប់ការបោះឆ្នោតសភាអ៊ីស្រាអែល​​ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលមិនដល់បីសប្តាហ៍ទៀត។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 07/10/2026
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាប្រធានបទអាទិភាពនៃទស្សនកិច្ចរបស់មេដឹកនាំភូមានៅម៉ាឡេស៊ី
rfi.my
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាប្រធានបទអាទិភាពនៃទស្សនកិច្ចរបស់មេដឹកនាំភូមានៅម៉ាឡេស៊ី
ប្រធានាធិបតីភូមា លោក មីន អ៊ុងឡាំង ​ផ្តើមទស្សនកិច្ចរយៈពេល២ថ្ងៃនៅក្នុងប្រទេសម៉ាឡេស៊ី ដោយបានអញ្ជើញ​ទៅដល់នៅថ្ងៃពុធ ទី៧ តុលានេះ។ ជនអន្តោប្រវេសន៍ ពិសេសជនជាតិភាគតិចរ៉ូហ៊ីងយ៉ាអ្នកកាន់សាសនាអ៊ីស្លាម ជាប្រធានបទអាទិភាពនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំរបបសឹកភូមា។ អ្វីជាការកត់សម្គាល់ ទស្សនកិច្ចនេះធ្វើឡើង​ បន្ទាប់ពីនាវាដឹកជនអន្តោប្រវេសន៍ភូមា ប្រមាណជិត ១ ៥០០នាក់ ភាគច្រើន​ជនជាតិ​រ៉ូហ៊ីងយ៉ា ចេញដំណើរពីឆ្នេរម៉ាឡេស៊ី ទៅដល់​កំពង់ផែភូមា។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 07/10/2026
ក្រោយរងទារុណកម្មដល់ស្លាប់ សពជនជាតិបង់ក្លាដែស ១រូបនឹងត្រូវបញ្ជូនចេញពីកម្ពុជា
rfi.my
ក្រោយរងទារុណកម្មដល់ស្លាប់ សពជនជាតិបង់ក្លាដែស ១រូបនឹងត្រូវបញ្ជូនចេញពីកម្ពុជា
សពបុរសជនជាតិបង់ក្លាដែស ១រូបឈ្មោះ Sohag Ahmad នឹងត្រូវបញ្ជូនចេញពីប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍ ទី៨ តុលា។ Sohag Ahmad បានធ្វើដំណើរមកកម្ពុជាកាលពីអំឡុងខែមេសា ឆ្នាំ២០២៥ និងបានស្លាប់កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដោយសារការធ្វើទារុណកម្មនៅក្នុងមជ្ឈមណ្ឌលឆបោកអនឡាញ។ នេះបើតាមការចុះផ្សាយរបស់កាសែតបង់ក្លាដែស The Daily Star នៅថ្ងៃអង្គារ ទី៦ តុលា។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 07/10/2026
តើកម្ចីមីក្រូហិរញ្ញវត្ថុកំពុងបង្កឲ្យមានវិបត្តិបំណុលវ័ណ្ឌក មែន ឬយ៉ាងណានៅកម្ពុជា?
rfi.my
តើកម្ចីមីក្រូហិរញ្ញវត្ថុកំពុងបង្កឲ្យមានវិបត្តិបំណុលវ័ណ្ឌក មែន ឬយ៉ាងណានៅកម្ពុជា?
របាយការណ៍ស៊ើបអង្កេតមួយដែលចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដោយអង្គការសិទ្ធិមនុស្ស លីកាដូ បង្ហាញថា មានពលរដ្ឋខ្មែរជិត ១៧ម៉ឺននាក់បានផុងខ្លួនក្នុងបំណុល ហើយដើម្បីសងបំណុល ពួកគេភាគច្រើនបានបង្ខំចិត្តលក់ដីធ្លីក្នុងតម្លៃថោក និងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។ ចំណែកអ្នកខ្លះទៀតដែលគ្មានលទ្ធភាពសងបំណុលបានសម្រេចចិត្តធ្វើអត្តឃាត។ ក្រុមអ្នកប្រឆាំងបានស្នើឲ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងវិស័យមីក្រូហិរញ្ញវត្ថុគិតគូររកដំណោះស្រាយឲ្យវិបត្តិមួយនេះ។ តែសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់ថា ខ្លួនតែងតែយកចិត្តទុកដាក់ចំពោះរបាយការណ៍ដែលពាក់ព័ន្ធនឹងសុខុមាលភាពរបស់អ្នកខ្ចីប្រាក់ ក៏ដូចជាបញ្ហាប្រឈមនៃបំណុល។ តើកម្ចីមីក្រូហិរញ្ញវត្ថុកំពុងបង្កឲ្យមានវិបត្តិបំណុលវ័ណ្ឌក មែន ឬយ៉ាងណានៅកម្ពុជា?
000
RFI ខេមរភាសា / Khmer @km.rfi.fr · 07/10/2026
គ.ជ.ប បើកការិយាល័យពិនិត្យ និងចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់នៅទូទាំងប្រទេស
rfi.my
គ.ជ.ប បើកការិយាល័យពិនិត្យ និងចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់នៅទូទាំងប្រទេស
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប. បានបើកការិយាល័យពិនិត្យ និងចុះឈ្មោះបោះឆ្នោតនៅគ្រប់ឃុំ-សង្កាត់ទាំង ១៦៥២ ទូទាំងប្រទេស។ ប្រជាពលរដ្ឋអាចទៅពិនិត្យមើលព័ត៌មាន និងចុះឈ្មោះបោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ឆ្នាំ២០២៧ ខាងមុខ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប. ការិយាល័យចុះឈ្មោះបោះឆ្នោតនឹងបើកដំណើរការជារៀងរាល់ថ្ងៃ ទោះបីជាភូមិសាស្ត្រខ្លះរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 07/10/2026
បាតុកម្មសិស្សសាលាបារាំង ឈានឡើងមួយកម្រិតទៀតខណៈរដ្ឋាភិបាលរកមធ្យោបាយបន្ធូរភាពតានតឹង
rfi.my
បាតុកម្មសិស្សសាលាបារាំង ឈានឡើងមួយកម្រិតទៀតខណៈរដ្ឋាភិបាលរកមធ្យោបាយបន្ធូរភាពតានតឹង
មួយថ្ងៃក្រោយពីមហាបាតុកម្ម សិស្សវិទ្យាល័យបារាំង ដែលមានមនុស្សចូលរួម ច្រើនសែននាក់នៅទូទាំងប្រទេស ភាពតានតឹង នៅតែមិនទាន់ស្រកចុះ ។ ថ្ងៃ ពុធ ទី ៧ ខែ តុលា នេះ ហ្វូងបាតុករបានប្រកាសបន្ត ចលនាតវ៉ាររបស់ខ្លួន ។ ដើម្បីព្យាយាមបន្ធូរបន្ថយស្ថានការណ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានហាមឃាត់ប៉ូលិសបារាំង មិនឲ្យប្រើគ្រាប់បែកសំឡេង គប់ទៅលើបាតុករ តទៅទៀត ។ ដោយច្រានចោលសំណើរបស់រដ្ឋាភិបាលបារាំង ដែលចង់ឲ្យមានការពិភាក្សាគ្នាដោយសន្តិវិធី ក្រុមយុវបាតុករ បានអំពាវនាវឲ្យបន្តធ្វើបាតុកម្ម ឈានចូលដល់ដំណាក់កាលទី ៤ ចាប់ពីថ្ងៃស្អែកទៅ ។ តើអ្វីជាការទាមទារពិតប្រាកដ របស់ក្រុមបាតុករវ័យក្មេងទាំងនេះ ?
000
RFI ខេមរភាសា / Khmer @km.rfi.fr · 07/10/2026
កម្ពុជាបដិសេធការចាប់ពង្រត់សកម្មជនប្រជាធិបតេយ្យវៀតណាម ឱ្យទៅប្រទេសកំណើតវិញ
rfi.my
កម្ពុជាបដិសេធការចាប់ពង្រត់សកម្មជនប្រជាធិបតេយ្យវៀតណាម ឱ្យទៅប្រទេសកំណើតវិញ
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃ បានចេញមកបដិសេធការចោទប្រកាន់របស់ក្រុមអ្នកច្បាប់អន្តរជាតិដែលថា កម្ពុជាបានចាប់ពង្រត់សកម្មជនប្រជាធិបតេយ្យដើមកំណើតវៀតណាម២នាក់ឱ្យទៅរដ្ឋាភិបាលវៀតណាមវិញ។ ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ក្រសួងមហាផ្ទៃកម្ពុជាអះអាងថា អាជ្ញាធរកម្ពុជាមិនបានចាប់ខ្លួន ឬបញ្ចូនសកម្មជនវៀតណាមណាមួយទៅឱ្យសមត្ថកិច្ចវៀតណាមនោះឡើយ។ គួរជម្រាបថា សកម្មជនដើមកំណើតវៀតណាមទាំងពីរនេះ គឺម្នាក់មានសញ្ជាតិអូស្ត្រាលី និងម្នាក់ទៀតមានសញ្ជាតិន័រវែស។ អ្នកទាំងពីរបានធ្វើដំណើរពីប្រទេសថៃចូលមកកម្ពុជា និងបច្ចុប្បន្នត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន ដោយកំពុងប្រឈមការចោទប្រកាន់ពីបទភេរវកម្ម។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 07/10/2026
ការស៊ើបអង្កេត៖ពលរដ្ឋខ្មែរជិត១៧ម៉ឺនគ្រួសារលក់ដីសងបំណុល ខណៈកូនបំណុលខ្លះធ្វើអត្តឃាត
rfi.my
ការស៊ើបអង្កេត៖ពលរដ្ឋខ្មែរជិត១៧ម៉ឺនគ្រួសារលក់ដីសងបំណុល ខណៈកូនបំណុលខ្លះធ្វើអត្តឃាត
ប្រជាពលរដ្ឋកម្ពុជាជិត១៧ម៉ឺន (១៦៧.០០០) គ្រួសារ បានលក់ដី ដើម្បីដោះបំណុលមីក្រូហិរញ្ញវត្ថុ ស្របពេលដែលអ្នកទាំងនោះបានកាត់បន្ថយម្ហូបអាហារប្រចាំថ្ងៃ និងកូនៗត្រូវឈប់រៀនដើម្បីធ្វើការងារដោះបំណុល ខណៈកូនបំណុលមួយចំនួនធ្វើអត្តឃាត ដោយសារជំពាក់បំណុលវ័ណ្ឌក។ នេះជាការ​រកឃើញ​នៅក្នុង​របាយការណ៍​ស៊ើបអង្កេតមួយដែល​ចេញ​ផ្សាយ​នៅថ្ងៃទី៦ ខែតុលា ឆ្នាំ​២០២៦ ដោយ​អង្គការសិទ្ធិមនុស្ស លីកាដូ។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 07/10/2026
លោក ហ៊ុន ម៉ាណែត ថា អាមេរិកប្រាប់ថៃឲ្យបញ្ឈប់សកម្មភាពវាតទីលើទឹកដីកម្ពុជា
rfi.my
លោក ហ៊ុន ម៉ាណែត ថា អាមេរិកប្រាប់ថៃឲ្យបញ្ឈប់សកម្មភាពវាតទីលើទឹកដីកម្ពុជា
អាមេរិកបានប្រាប់ថៃឲ្យបញ្ឈប់សកម្មភាពវាតទីលើទឹកដីកម្ពុជា។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃពុធទី៧តុលានេះ ដោយលោកអះអាងថា ព័ត៌មាននេះលោកទើបទទួលបានបន្ទាប់ពីជួបឧបការីអាមេរិកមួយរូប កាលពីបីថ្ងៃមុន។  បើតាមលោក ហ៊ុន ម៉ាណែត ឧបការីអាមេរិករូបនោះបាននាំពាក្យរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលថា អាមេរិកបានទាមទារឲ្យថៃបញ្ឈប់សកម្មភាពបង្កភាពតានតឹងតាមបន្ទាត់ព្រំដែនជាមួយកម្ពុជា។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 06/10/2026
បារាំងបាញ់សាកល្បងដោយមិនដាក់គ្រាប់ នូវ​​មីស៊ីល​នុយក្លេអ៊ែរប្រភេទថ្មី ចេញពីនាវាមុជទឹកបាតសមុទ្រ
rfi.my
បារាំងបាញ់សាកល្បងដោយមិនដាក់គ្រាប់ នូវ​​មីស៊ីល​នុយក្លេអ៊ែរប្រភេទថ្មី ចេញពីនាវាមុជទឹកបាតសមុទ្រ
ថ្ងៃទី​៦តុលា កងទ័ពបារាំងបានបាញ់សាកល្បងដោយនូវមីស៊ីលបាលីស្ទីក​នុយក្លេអ៊ែរប្រវេទថ្មី តែដោយ​មិន​ដាក់គ្រាប់ទេ។ ការបាញ់សាកល្បងនេះ ត្រូវបានធ្វើ​ឡើង​ ដោយ​បាញ់ចេញ​ពី​នាវាមុជទឹកបាតសមុទ្រ និងដោយ​មានវត្តមានតាមដានមើល​ដោយ​ផ្ទាល់ ពីលោក​ប្រធានាធិបតីម៉ាក្រុងផង​។ តាមរយៈការសាកល្បងមីស៊ីល​ប្រភេទថ្មីនេះ លោក​ម៉ាក្រុង ចង់​បង្ហាញប្រាប់ទៅបណ្តាប្រទេសអឺរ៉ុបទាំងអស់ ថា​បារាំង​គឺជា​មហាអំណាចយោធា ដែលមានចំណែកការពារសន្តិសុខរួមរបស់អឺរ៉ុប ទល់នឹងការគំរាមរបស់រុស្ស៊ី​។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 06/10/2026
ថៃ៖ ​៥០ឆ្នាំក្រោយ​ការសម្លាប់និស្សិត​​នៅ​​​សកលវិទ្យាល័យថាំម៉ាសាត យុវជនថៃនៅតែបន្តទាមទារ​សិទ្ធិសេរីភាព
rfi.my
ថៃ៖ ​៥០ឆ្នាំក្រោយ​ការសម្លាប់និស្សិត​​នៅ​​​សកលវិទ្យាល័យថាំម៉ាសាត យុវជនថៃនៅតែបន្តទាមទារ​សិទ្ធិសេរីភាព
ថ្ងៃទី​៦តុលា​ឆ្នាំ​១៩៧៦ គឺជាទំព័រប្រវត្តិ​សាស្ត្រ​ដ៏ខ្មៅងងឹតមួយ នៃ​ការតស៊ូរបស់យុវជនថៃ​ដើម្បីលទ្ធិប្រជាធិបតេយ្យ​។ និស្សិតថៃយ៉ាងតិច​​៤៦នាក់ ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ បាញ់សម្លាប់ នៅសកលវិទ្យាល័យថាំម៉ាសាត ក្នុងពេលពួកគេជួបជុំធ្វើបាតុកម្ម​ ប្រឆាំងនឹងការវិលត្រលប់មកវិញនៃរបបផ្តាច់ការយោធា។ ៥០ឆ្នាំក្រោយ​នៃព្រឹត្តិការណ៍​បង្ហូរឈាមនេះ យុវជនថៃមួយចំនួន​ដែលស្រលាញ់​លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាព នៅតែបន្ត​ការតស៊ូមតិ​ និងទាមទារការធ្វើកំណែទម្រង់នយោបាយ​ បើទោះបីជាប្រឈមនឹង​សំណាញ់ច្បាប់​ដ៏តានតឹង និងទោសប្រមាថព្រះចេស្តាព្រះមហាក្សត្រ។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 06/10/2026
អ្នកស្រាវជ្រាវ​បែលហ្ស៊ិក​ដែល​សម្រេចគម្រោង​តេឡេស្កុប IceCube ជា​ជ័យលាភី​រូបវិទ្យា ២០២៦
rfi.my
អ្នកស្រាវជ្រាវ​បែលហ្ស៊ិក​ដែល​សម្រេចគម្រោង​តេឡេស្កុប IceCube ជា​ជ័យលាភី​រូបវិទ្យា ២០២៦
ជ័យលាភី​រង្វាន់​ណូបែល​រូបវិទ្យា​ប្រចាំ​ឆ្នាំ​២០២៦ ត្រូវ​បាន​ប្រគល់​ជូនទៅ​រូបវិទូ​ជាតិ​បែលហ្ស៊ិក ដែល​​បាន​សិក្សា​សា្រវជ្រាវ​​អំពី​ភាគ​ល្អិតដ៏​មហាសម្ងាត់ ​ក្នុង​ចក្រវាល រហូត​សម្រេច​គម្រោងបង្កើត​ឧបករណ៍​​តេឡេស្កុប​IceCube ដ៏​ធំបំផុត​នៅលើ​ពិភពលោកបាន។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 06/10/2026
ចលនា​យុវសិស្សគាំទ្រ​ដោយ​និស្សិត​និង​សហជីព​​​ ចុះដង្ហែ​ក្បួន​បាតុកម្មទ្រង់ទ្រាយ​ធំ ពេញ​ផ្ទៃ​ប្រទេស
rfi.my
ចលនា​យុវសិស្សគាំទ្រ​ដោយ​និស្សិត​និង​សហជីព​​​ ចុះដង្ហែ​ក្បួន​បាតុកម្មទ្រង់ទ្រាយ​ធំ ពេញ​ផ្ទៃ​ប្រទេស
បន្ទាប់​ពីបាន​បិទ​ខ្ទប់សាលា​រៀន ​បំផ្លិចបំផ្លាញ និង​ប្រឈមតតាំង​យ៉ាង​ហិង្សា​​ដោយ​ផ្ទាល់​ជា​មួយ​ប៉ូលិស​ អស់​ជា​ច្រើន​ថ្ងៃ កំហឹង​យុវសិស្ស​បារាំងនៅតែ​បន្ត​ក្តៅ​គគុកដដែល។ ​នៅ​ថ្ងៃ​អង្គារ​ទី៦​តុលា​នេះ ចលនា​យុវសិស្ស​​វិទ្យាល័យទូទាំង​ប្រទេស ត្រៀម​បញ្ចេញ​សកម្មភាព​ដំណាក់កាលទីបី ​ដោយ​ចុះ​ដង្ហែក្បួន​បាតុកម្ម​​ នៅកណ្តាល​រដ្ឋ​ធានីប៉ារីស ​និងតាម​​ខេត្ត​ក្រុងធំៗ​​ជាង​៣០​ទៀត​នៃ​ប្រទេស។ អាជ្ញាធរ​បាន​បញ្ចេញ​កម្លាំង​នគរបាល​និង​កងអាវុធ​ហត្ថជា​ច្រើន​ពាន់​នាក់​ ដើម្បី​ឃុំ​គ្រង​ចលនា​បាតុកម្ម ដែល​ចលនា​និស្សិត និង​ក្រុមសហជីពផ្សេងៗ នឹង​មក​ចូល​រួម​ដែរ។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 06/10/2026
អាជ្ញាធររឹបអូសគ្រឿងញៀនសរុបជិត ៥០គីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា
rfi.my
អាជ្ញាធររឹបអូសគ្រឿងញៀនសរុបជិត ៥០គីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា
មន្ត្រីគយ និងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍បានត្រួតពិនិត្យអ្នកដំណើរជាជនបរទេសចំនួន ៣នាក់ និងរឹបអូសបានគ្រឿងញៀនសរុប ជិត ៥០គីឡូក្រាម។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៦ ដោយបន្ថែមថា ការរឹបអូសនេះធ្វើឡើងនៅក្នុងប្រតិបត្តិការចំនួន ២ផ្សេងគ្នានៅអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជានាពេលថ្មីៗនេះ។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 06/10/2026
វៀតណាមផ្តល់ថវិកា ៨លានដុល្លារឲ្យកម្ពុជាដើម្បីកែលម្អសាលាមិត្តភាពកម្ពុជា-វៀតណាម
rfi.my
វៀតណាមផ្តល់ថវិកា ៨លានដុល្លារឲ្យកម្ពុជាដើម្បីកែលម្អសាលាមិត្តភាពកម្ពុជា-វៀតណាម
រដ្ឋាភិបាលវៀតណាមបានផ្តល់ជំនួយជាថវិកាចំនួន ៨លានដុល្លារសម្រាប់ការសាងសង់អគារ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នៅក្នុងបរិវេណ «សាលាមិត្តភាពកម្ពុជា-វៀតណាម» ដែលស្ថិតនៅបណ្តោយផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមសាលារាជធានីភ្នំពេញ ជំនួយនេះបានផ្តល់ឲ្យកម្ពុជា បន្ទាប់ពីមានការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម» នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី៥ តុលា ឆ្នាំ២០២៦។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 06/10/2026
អាជ្ញាធរខេត្តសៀមរាបការពារចំណាត់ផ្លូវច្បាប់ទៅលើជាង​ឈើ​ម្នាក់ ខណៈពលរដ្ឋរិះគន់
rfi.my
អាជ្ញាធរខេត្តសៀមរាបការពារចំណាត់ផ្លូវច្បាប់ទៅលើជាង​ឈើ​ម្នាក់ ខណៈពលរដ្ឋរិះគន់
នៅ​ថ្ងៃ​ទី ៥​ ខែ​តុលា​ ឆ្នាំ២០២៦​ រដ្ឋ​បាល​ខេត្ត​សៀម​រាបបាន​ចេញ​មក​បំភ្លឺ​ ចំពោះចំណាត់ការផ្លូវច្បាប់ទៅ​លើ​អ្នក​ធ្វើ​ដង​ចប​ និង​ដង​ពូថៅម្នាក់ ពីបទ​កែ​ច្នៃ​ខុសច្បាប់ នូវអនុផល​ព្រៃ​ឈើពី​ក្នុង​ដែន​ជម្រក​ការពារ​សត្វ​ព្រៃ​​។​ ការបំភ្លឺ​របស់អាជ្ញាធរខេត្តទេសចរណ៍មួយនេះ បន្ទាប់ពី​​អ្នក​ប្រើ​ប្រាស់​បណ្តាញសង្គម រិះគន់នឹង​ចំណាត់ការរបស់អាជ្ញាធរថា ហ៊ានធ្វើតែទៅលើអ្នកកាប់ឈើតូចតាច និងចោទថា​ខ្លាចមិនហ៊ានចាត់ការលើ​ឈ្មួញ​គ្រាក់ៗ​ដែល​បំផ្លាញ​ព្រៃឈើទ្រង់ទ្រាយធំ​។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 06/10/2026
ក្រុមអ្នកច្បាប់អន្តរជាតិថ្កោលទោសការចាប់ពង្រត់សកម្មជនប្រជាធិបតេយ្យវៀតណាមចេញពីកម្ពុជា
rfi.my
ក្រុមអ្នកច្បាប់អន្តរជាតិថ្កោលទោសការចាប់ពង្រត់សកម្មជនប្រជាធិបតេយ្យវៀតណាមចេញពីកម្ពុជា
នៅថ្ងៃទី៥តុលា ឆ្នាំ ២០២៦ បណ្តាញអ្នកច្បាប់អន្តរជាតិបានចេញសេចក្តីថ្លែងការណ៍រួមមួយ ធ្វើការថ្កោលទោសការចាប់ខ្លួនដោយបង្ខំដែលនាំឱ្យបាត់ខ្លួនសកម្មជនប្រជាធិបតេយ្យវៀតណាមចំនួន២នាក់ចេញពីកម្ពុជា។ អ្នកទាំងពីរត្រូវបានគេរាយការណ៍ថាត្រូវបានចាប់ពង្រត់នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ ក្នុងពេលកំពុងធ្វើដំណើរទៅកាន់ប្រទេសថៃ។ តែក្រោយមកសកម្មជនទាំងពីរនាក់នេះ ត្រូវបាននាំខ្លួនដោយបង្ខំត្រឡប់ទៅប្រទេសវៀតណាមវិញ និងកំពុងប្រឈមការចោទប្រកាន់ពីបទភេរវកម្ម។ ជាបទចោទដែលត្រូវបានបង្កើតឡើងដោយគ្មានមូលដ្ឋាន។ ហ៊ុល រស្មី រាយការណ៍៖
000
RFI ខេមរភាសា / Khmer @km.rfi.fr · 06/10/2026
កងទ័ពថៃអះអាងថា ការដកទូកុងតឺន័រចេញពីអូរខ្លាឃ្មុំ ជាការកែលម្អវិធានការសន្តិសុខ
rfi.my
កងទ័ពថៃអះអាងថា ការដកទូកុងតឺន័រចេញពីអូរខ្លាឃ្មុំ ជាការកែលម្អវិធានការសន្តិសុខ
អ្នកនាំពាក្យកងទ័ពថៃ បានចេញមុខមកអះអាងថា ការដែល​យោធាថៃ ​ដកចេញទូកងតឺន័រ​របស់ខ្លួនពីតំបន់អូរខ្លាំឃ្មុំ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺជាការ​កែលម្អវិធានការសន្តិសុខ​របស់ថៃ។ ការ​អះអាងដូចនេះ​របស់​ភាគីថៃ គឺបន្ទាប់ពីមានការ​ផ្សព្វផ្សាយ​វីដេអូខ្លីមួយ​ដែលបង្ហាញពីសកម្មភាព​យោធាថៃ ដែលបានស្ទូចទូកុងតឺន័រចេញពីចំណុចអូរខ្លាឃ្មុំ នាថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៦។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 05/10/2026
ប្រេស៊ីល៖ កូនប្រុស​លោក​បុលសូណារ៉ូ ​ឈ្នះ​នាំមុខលោក​លូឡា នៅក្នុង​​ការបោះឆ្នោតប្រធានាធិបតីជុំទី​១
rfi.my
ប្រេស៊ីល៖ កូនប្រុស​លោក​បុលសូណារ៉ូ ​ឈ្នះ​នាំមុខលោក​លូឡា នៅក្នុង​​ការបោះឆ្នោតប្រធានាធិបតីជុំទី​១
ការបោះឆ្នោត​ប្រធានាធិបតី​ប្រេស៊ីលនៅជុំទី១ បានចាប់ផ្តើម​កាលពីថ្ងៃអាទិត្យទី​៤តុលា​។ លទ្ធផល​បាន​បង្កឲ្យមាន​​​ការភ្ញាក់ផ្អើលបំផុត ដោយ​កូន​ប្រុស​របស់លោកអតីត​​ប្រធានាធិបតី បុលសូណារ៉ូ  ហ្វ្លាវីយ៉ូ បុលសូណារ៉ូ បានឈ្នះនាំមុខ​លោក​លូឡា ដែលជាប្រធានាធិបតី​ចប់អាណត្តិ​។ ប្រសិន​បើលោក ហ្វ្លាវីយ៉ូ បុលសូណារ៉ូ ឈ្នះឆ្នោតនៅជុំទី២ នោះ​ប្រេស៊ីល​ ប្រទេសធំបំផុតនៅអាមេរិកឡាទីន នឹងក្លាយជាប្រទេសថែមមួយទៀតក្នុងតំបន់នេះ ​ដែលមានទំនោរនយោបាយ​ស្តាំអភិរក្សនិយម។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 05/10/2026
ជ័យលាភី​ណូបែលវេជ្ជសាស្ត្រ ២០២៦ បានទៅអ្នកស្រាវជ្រាវស្តីពីអាំថ៌កំបាំងនៃខួរក្បាល
rfi.my
ជ័យលាភី​ណូបែលវេជ្ជសាស្ត្រ ២០២៦ បានទៅអ្នកស្រាវជ្រាវស្តីពីអាំថ៌កំបាំងនៃខួរក្បាល
គណៈកម្មការណូបែលបានសម្រេចផ្តល់ជ័យលាភីរង្វាន់ណូបែលវេជ្ជសាស្ត្រឆ្នាំ ២០២៦ ដល់អ្នកស្រាវជ្រាវ ៣រូប ដែលបានទម្លាយអាថ៌កំបាំងខួរក្បាលឱ្យពិភពលោកបានយល់ថា តើកោសិកាប្រព័ន្ធប្រសាទ មានឥទ្ធិពលយ៉ាងណាលើអត្តចរិក លើអារម្មណ៍ ឬលើចលនា។ ជ័យលាភីទាំង ៣នាក់រូប គឺលោក Karl Deisseroth ជាតិអាមេរិក លោក Peter Hegemann និងលោក Georg Nagel ដែលជាជាតិអាល្លឺម៉ង់។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 05/10/2026
កម្មវិធីព័ត៌មានប្រចាំថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦
rfi.my
កម្មវិធីព័ត៌មានប្រចាំថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦
000
RFI ខេមរភាសា / Khmer @km.rfi.fr · 05/10/2026
លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ប្រកាសសន្យា​កសាងទំនាក់ទំនង​ប្រកបដោយស្ថិរភាពជាមួយចិន
rfi.my
លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ប្រកាសសន្យា​កសាងទំនាក់ទំនង​ប្រកបដោយស្ថិរភាពជាមួយចិន
ទំនាក់ទំនងរវាចិននិងជប៉ុន បានជួប​បញ្ហា​ល្អក់កករខ្លាំងណាស់ បន្ទាប់ពី​លោក​ស្រី សាណាអេ តាកាអ៊ិឈី បាន​និយាយថាជប៉ុនអាចនឹង​អន្តរាគមន៍ជួយតៃវ៉ាន់ ក្នុងករណីមានការវាយ​ប្រហារឈ្លានពានពីសំណាក់ចិន​។ នៅចំពោះ​​​​មុខអង្គ​​សភាជប៉ុន ថ្ងៃចន្ទទី​៥តុលា លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន បាន​ថ្លែងថា លោកស្រីសូមសន្យា ថានឹងកសាងទំនាក់ទំនងប្រកបដោយ​ការស្ថិរភាពជាមួយចិន ព្រោះចិនជាប្រទេសជិតខាងដ៏មានសារៈសំខាន់​។ តែទន្ទឹមគ្នានេះលោកស្រីសូមឲ្យចិន មានឥរិយាបថប្រកបដោយ​ការទទួលខុសត្រូវ​ផង​។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 05/10/2026
ការបិទព្រំដែនកម្ពុជា និងថៃបង្កើនកម្លាំងពលកម្មក្នុងស្រុក តែផ្តល់ផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជា
rfi.my
ការបិទព្រំដែនកម្ពុជា និងថៃបង្កើនកម្លាំងពលកម្មក្នុងស្រុក តែផ្តល់ផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជា
ការបិទព្រំដែនរវាងកម្ពុជា និងថៃបានពង្រីកកម្លាំងពលកម្មក្នុងស្រុក និងបង្កើនផលិតកម្ម តែវាក៏អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែរ ពិសេសប៉ះពាល់លើប្រាក់ចំណូលគ្រួសារ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថាន CDRI និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា។ ផលប៉ះពាល់ដែលរបាយការណ៍បានលើកឡើងគឺការថយចុះនៃប្រាក់បញ្ញើពីក្រៅប្រទេស សកម្មភាពទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 05/10/2026
តើប្រាក់ខែគ្រូបង្រៀនទាប និងអំពើពុករលួយជារបាំងក្នុងការបង្កើនគុណភាពអប់រំនៅកម្ពុជា?
rfi.my
តើប្រាក់ខែគ្រូបង្រៀនទាប និងអំពើពុករលួយជារបាំងក្នុងការបង្កើនគុណភាពអប់រំនៅកម្ពុជា?
នៅក្នុងថ្ងៃទិវាគ្រូបង្រៀន ៥តុលា ឆ្នាំ ២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ប្រាក់ខែគ្រូបង្រៀនត្រូវបានដំឡើងជិត៣ដង។ តែអ្នកឃ្លាំមើលសង្គមមួយចំនួនយល់ឃើញថា ប្រាក់ខែគ្រូបច្ចុប្បន្ននេះនៅមិនទាន់គ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃនៅឡើយទេ។ ការណ៍នេះបានធ្វើឲ្យគ្រូខ្លះបង្ខំចិត្តឆ្លៀតធ្វើការក្រៅម៉ោងដែលនេះបណ្តាលឲ្យប៉ះពាល់ដល់ការងារអាជីពជាគ្រូបង្រៀនរបស់ពួកគាត់។ ចំណែកអ្នកវិភាគនយោបាយកត់សម្គាល់ឃើញពីអំពើពុករលួយនៅក្នុងវិស័យអប់រំដែលជាឆ្អឹងទទឹង ក ក្នុងការអភិវឌ្ឍវិស័យមួយនេះឲ្យមានគុណភាព និងស្តង់ដារអន្តរជាតិ។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 05/10/2026
ហ៊្វីជីទាមទារ​ការ​គាំទ្រ​អន្តរកាលថាមពល ដ៏​យុត្តិធម៌ ដល់​ក្រុមប្រទេស​​ងាយរងគ្រោះអាកាសធាតុ
rfi.my
ហ៊្វីជីទាមទារ​ការ​គាំទ្រ​អន្តរកាលថាមពល ដ៏​យុត្តិធម៌ ដល់​ក្រុមប្រទេស​​ងាយរងគ្រោះអាកាសធាតុ
នៅថ្ងៃ​ចន្ទទី ៥​តុលា​នេះ កោះ​ហ្វ៊ីជី បាន​អំពាវនាវ​ឱ្យ​ក្រុមប្រទេស​ជឿន​លឿន ជួយ​គាំទ្រ​ដំណើរ​ឆ្លង​អន្តរកាលថាមពល និង​ជំនួយ​ហិរញ្ញវត្ថុ​ដ៏​យុត្តិធម៌ ដល់​ក្រុមប្រទេស​ដែល​ប៉ះពាល់​និង​ងាយ​រងគ្រោះ​ខ្លាំង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ។ សម្រែក​របស់​ហ្វ៊ីជី​ធ្វើ​ឡើង​ក្នុងជំនួប​ត្រៀម​បើក​សន្និសីទអាកាសធាតុ​អន្តរជាតិ COP៣១ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅក្រុង​ទូវ៉ាលូ ពី ថ្ងៃទី ៥ដល់​ថ្ងៃទី​៨តុលា២០២៦។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 05/10/2026
កម្ពុជាចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ដែលមានជនជាតិថៃជាមេខ្លោងល្បែងភ្នាល់អនឡាញ
rfi.my
កម្ពុជាចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ដែលមានជនជាតិថៃជាមេខ្លោងល្បែងភ្នាល់អនឡាញ
នៅថ្ងៃទី៤ ខែតុលា ឆ្នាំ​២០២៦ សមត្ថកិច្ចកម្ពុជា បានបើក​ប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងភ្នាល់តាមអនឡាញមួយកន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ ជាទីដែលមានជនជាតិថៃជាមេខ្លោង ដោយចាប់ខ្លួនជនសង្ស័យជិត៦០០នាក់។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។ ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាក «ហ្គេមភ្នាល់អនឡាញ» នៅគ្រប់កាស៊ីណូ ដែលបានចូលជាធរមានចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 05/10/2026
សិង្ហបុរីរឹបអូសប្រាក់ ៣០លានដុល្លារពីការលក់អគារដែលជាប់ពាក់ព័ន្ធនឹង លោក ចេន ហ្ស៊ី
rfi.my
សិង្ហបុរីរឹបអូសប្រាក់ ៣០លានដុល្លារពីការលក់អគារដែលជាប់ពាក់ព័ន្ធនឹង លោក ចេន ហ្ស៊ី
អាជ្ញាធរសិង្ហបុរីបានរឹបអូសប្រាក់ចំនួន ៣៩លានដុល្លារសិង្ហបុរី ស្មើនឹង៣០លានដុល្លារអាមេរិក ដែលបានមកពីការលក់អគារពាណិជ្ជកម្មមួយនៅសិង្ហបុរី ដែលត្រូវបានរកឃើញថា មានការជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន និងបុគ្គលដែលមានទំនាក់ទំនងនឹងក្រុមហ៊ុនព្រីនស៍គ្រុបរបស់មេខ្លោងឆបោកអនឡាញ ចេន ហ្ស៊ី។ នេះជាលើកទី២ ដែលសិង្ហបុរីបរឹបអូសទ្រព្យសម្បត្តិរបស់អតីតឧកញ៉ាខ្មែរ​ដើមកំណើតចិនរូបនេះ។ ទ្រព្យសម្បត្តិរបស់អតីតទីប្រឹក្សាមេដឹកនាំកំពូលៗរបស់កម្ពុជារូបនេះ ក៏ត្រូវបានសិង្ហបុរីរឹបអូសម្តងរួចហើយ កាលពីពេលកន្លងទៅ ដែលមានតម្លៃទឹកប្រាក់ចំនួនជាង ១១៥ លានដុល្លារអាមេរិក រួមទាំងរថយន្តទំនើបៗ និងស្រាថ្លៃៗ។ 
000
RFI ខេមរភាសា / Khmer @km.rfi.fr · 05/10/2026
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបដិសេធការចោទប្រកាន់មន្ត្រីបើកដៃឱ្យឈ្មួញកាប់ឈើនៅព្រៃឡង់
rfi.my
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបដិសេធការចោទប្រកាន់មន្ត្រីបើកដៃឱ្យឈ្មួញកាប់ឈើនៅព្រៃឡង់
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានបដិសេធការផ្សព្វផ្សាយព័ត៌មាន​ដែលថា ប្រធានស្នាក់ការរងស្តង់ លោក ស្រី រតនា បានបើកដៃឱ្យឈ្មួញចូលកាប់ និងអារឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ ការបញ្ជាក់យ៉ាងដូចនេះរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង គឺបន្ទាប់ពីមន្ទីរបរិស្ថាន​បានអញ្ជើញលោក ស្រី រតនា មកបំភ្លឺជុំវិញការចុះផ្សាយតាមបណ្តាញសង្គម។ 
000
RFI ខេមរភាសា / Khmer @km.rfi.fr · 04/10/2026
វិទ្យាល័យបារាំងជាង៥០០ បន្តបិទទ្វារ ខណៈអ៊ីរ៉ង់ថ្កោលទោសបារាំង ចំពោះការបង្រ្កាបដ៏ហិង្សាលើយុវបាតុករ
rfi.my
វិទ្យាល័យបារាំងជាង៥០០ បន្តបិទទ្វារ ខណៈអ៊ីរ៉ង់ថ្កោលទោសបារាំង ចំពោះការបង្រ្កាបដ៏ហិង្សាលើយុវបាតុករ
វិទ្យាល័យចំនួនប្រមាណ៥០០ បន្តបិទទ្វារមួយផ្នែក ឬ ទាំងស្រុង នៅថ្ងៃចន្ទ ទី៥ តុលា ចំទិវាគ្រូបង្រៀនពិភពលោក ក្រោមហេតុផលសន្តិសុខ។ នៅក្នុងចំណោមនោះ គ្រឹះស្ថានសិក្សាមួយចំនួន ត្រូវដុតបំផ្លាញ ឬបិទខ្ទប់ ដោយចលនាមហាបាតុកម្មហិង្សារបស់សិស្ស និងយុវសិស្ស ដែលរីករាលដាល ស្ទើរពេញប្រទេស។ ចំណែក អ៊ីរ៉ង់បានចេញមុខថ្កោលទោសបារាំង ចំពោះការបង្រ្កាបហិង្សា លើិក្រុមបាតុករ និងបានប្រាប់រដ្ឋាភិបាលក្រុងប៉ារីសឲ្យគោរពសិទ្ធ និងសេរីភាពរបស់ប្រជាជន។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 04/10/2026
កូរ៉េខាងជើង ​បាញ់មីស៊ីល​រយៈឆ្ងាយ​ ​ដោយ​ប្រើ​បញ្ញាសិប្បនិម្មិត
rfi.my
កូរ៉េខាងជើង ​បាញ់មីស៊ីល​រយៈឆ្ងាយ​ ​ដោយ​ប្រើ​បញ្ញាសិប្បនិម្មិត
ប្រមុខដឹកនាំរបបផ្តាច់ការ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និងកូន​ស្រី​ច្បង បានធ្វើជា​អធិបតីភាព ​ក្នុងការ​បាញ់​សាកល្បង​មីស៊ីល​រយៈឆ្ងាយ​ ថ្មី​បន្ថែមទៀត នៅ​ចុង​សប្តាហ៍​នេះ។ ដោយ​មាន​ជំនួយ​ពីប្រព័ន្ធ​​បញ្ញាសិប្បនិម្មិត (AI)  រដ្ឋអំណាច​ព្យុងយ៉ាង ​អាច​បាញ់មីស៊ីល​រយៈឆ្ងាយ​ បានកាន់តែ​ខ្ពស់ និង​កាន់តែ​ឆ្ងាយ​ តែ​ក៏​អាច​កែប្រែឲ្យ​ហោះទាប​ ដើម្បី​គេចចេញ​​អំពីការ​ស្ទាក់បាញ់​របស់​​ប្រព័ន្ធ​ខែល​ការពារ​។ ​
000
RFI ខេមរភាសា / Khmer @km.rfi.fr · 04/10/2026
កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦
rfi.my
កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦
000
RFI ខេមរភាសា / Khmer @km.rfi.fr · 04/10/2026
អធិការបតីអាល្លឺម៉ង់ទៅអ៊ុយក្រែន ដើម្បីពន្លឿនការចុះកិច្ចព្រមព្រៀងយោធា ខណៈរុស្ស៊ីកំពុងសម្រុកវាយប្រហារក្រុងកៀវ
rfi.my
អធិការបតីអាល្លឺម៉ង់ទៅអ៊ុយក្រែន ដើម្បីពន្លឿនការចុះកិច្ចព្រមព្រៀងយោធា ខណៈរុស្ស៊ីកំពុងសម្រុកវាយប្រហារក្រុងកៀវ
អធិការបតីអាល្លឺម៉ង់ បានអញ្ជើញទៅដល់រដ្ឋធានីកៀវ នៅថ្ងៃអាទិត្យ ទី៤ តុលា ចំពេលដែលរុស្ស៊ីកំពុងបើកការវាយប្រហារយ៉ាងសន្ធឹកលើអ៊ុយក្រែន។ កម្មវត្ថុនៃដំណើរទស្សនកិច្ចដោយស្ងាត់ៗរបស់អធិការបតីអាល្លឺម៉ង់ គឺដើម្បីពន្លឿនការចុះកិច្ចព្រមព្រៀង ផ្តល់ជំនួយឲ្យរដ្ឋាភិបាលក្រុងកៀវ ក្នុងទំហំប្រាក់ជាង១ពាន់លានអ៊ឺរ៉ូ ត្រៀមទប់ទល់នឹងកងទ័ពរុស្ស៊ី។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 04/10/2026
រដ្ឋអាជ្ញាបារាំង ចោទប្រកាន់​​ជន​​សង្ស័យ​ ៥ នាក់​ ​ពីបទ​ជួយ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ក្រុម​​ហាម៉ាស
rfi.my
រដ្ឋអាជ្ញាបារាំង ចោទប្រកាន់​​ជន​​សង្ស័យ​ ៥ នាក់​ ​ពីបទ​ជួយ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ក្រុម​​ហាម៉ាស
នៅប្រទេស​បារាំង រដ្ឋអាជ្ញា​ប្រឆាំង​អំពើ​ភេរវកម្ម បាន​ចេញដីកាដាក់​ជន​ជាប់​សង្ស័យ​ ចំនួន ៥ នាក់ ​ឲ្យ​ឋិត​ក្រោម​ការ​ជំនុំជម្រះ​តាម​​ផ្លូវ​តុលា​ការ។ ​ការ​សម្រេច​យ៉ាងដូច្នេះ​​ បន្ទាប់ពី​ ស្ថាប័ន​អយ្យការ​​​ រកឃើញ​​​ភស្តុតាង​គ្រប់គ្រាន់ ដែល​បញ្ជាក់ថា ពួក​គេ​ទាំង​នោះ បានកៀងគរ​ប្រមូល​ប្រាក់នៅស្រុកបារាំង​ ដើម្បី​ជួយ​ផ្គត់ផ្គង់​ក្រុម​ភេរវជន​ហាម៉ាស នៅ​តំបន់​ហ្កា​។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 04/10/2026
ឧកញ៉ា តែ តាំងប៉៖ ការបង្កើតច្រកចេញចូលតែមួយជាឱកាសឲ្យ SME នាំចេញផលិតផលខ្មែរទៅបរទេស
rfi.my
ឧកញ៉ា តែ តាំងប៉៖ ការបង្កើតច្រកចេញចូលតែមួយជាឱកាសឲ្យ SME នាំចេញផលិតផលខ្មែរទៅបរទេស
នៅថ្ងៃអាទិត្យទី៤តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទៅពិនិត្យវឌ្ឍនភាពនៃការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME)។ អង្គភាពមួយនេះនឹងក្លាយជាច្រកចេញចូលតែមួយ សម្រាប់ការស្នើចុះបញ្ជី ឬការបន្តអាជ្ញាបណ្ណរបស់សហគ្រាសធុនតូច និងមធ្យម។ បើតាមលោក ហ៊ុន ម៉ាណែត អង្គភាពថ្មី​នេះនឹងជួយកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយនានាសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលធ្លាប់កើតមានឡើង។ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាយល់ថា អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យមនឹងបើកឱកាសឲ្យពាណិជ្ជករខ្មែរបង្កើតផលិតផលផ្គង់ផ្គង់ក្នុងស្រុក និងនាំចេញទៅបរទេសបានងាយស្រួល។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 04/10/2026
ក្រសួងអប់រំប្រារព្ធទិវាគ្រូបង្រៀន ៥តុលា ដើម្បីបង្ហាញការយកចិត្តទុកដាក់លើគ្រូបង្រៀន
rfi.my
ក្រសួងអប់រំប្រារព្ធទិវាគ្រូបង្រៀន ៥តុលា ដើម្បីបង្ហាញការយកចិត្តទុកដាក់លើគ្រូបង្រៀន
នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធទិវាគ្រូបង្រៀនអន្តរជាតិ ក្រោមប្រធានបទ៖ «គ្រូបង្រៀន ជាសសរស្តមនៃគរុកោសល្យទំនើបដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១»។ ចំពោះក្រសួងអប់រំ ប្រធានបទនេះបានឆ្លុះបញ្ចាំងអំពីតួនាទីស្នូលរបស់គ្រូបង្រៀននៅក្នុងការផ្តល់ចំណេះដឹងគ្រប់ជ្រុងជ្រោយដល់យុវជនដើម្បីឆ្លើយតបនឹងបរិបទពិភពលោកដែលកំពុងប្រែប្រួលឥតឈប់ឈរ។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 04/10/2026
អ្នកភូមិកោះមាសប្រារព្ធទិវាសិទ្ធិលំនៅឋានអន្តរជាតិ ដើម្បីការពារសិទ្ធិដីធ្លី
rfi.my
អ្នកភូមិកោះមាសប្រារព្ធទិវាសិទ្ធិលំនៅឋានអន្តរជាតិ ដើម្បីការពារសិទ្ធិដីធ្លី
ពលរដ្ឋនៅកោះមាសដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀ បានជួបជុំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានអន្តរជាតិ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីស្នើឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការ​ផ្តល់បណ្ណកម្ម​សិទ្ធិដីធ្លីលើ​ដីទំនាស់ដែលមានទំហំជាង ១០០ហិកតា។​ គួរជម្រាបជូនថា ​​ ពលរដ្ឋនៅកោះមាសធ្លាប់​​ចេញតវ៉ាជាហូរហែ តាមរយៈការដាក់ញត្តិទៅដាក់តាមស្ថាប័នរដ្ឋ និងគេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន​ សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាលជាដើម តែ​​វិវាទ​ដីធ្លីនេះនៅមិនបានដំណោះស្រាយ។
000
RFI ខេមរភាសា / Khmer @km.rfi.fr · 04/10/2026
Asia Times៖ ជំនួយសន្តិសុខរបស់ជប៉ុនជាសញ្ញាប្រាប់ថារដ្ឋាភិបាលកម្ពុជាមិនមែនពឹងតែជំនួយពីចិន
rfi.my
Asia Times៖ ជំនួយសន្តិសុខរបស់ជប៉ុនជាសញ្ញាប្រាប់ថារដ្ឋាភិបាលកម្ពុជាមិនមែនពឹងតែជំនួយពីចិន
កញ្ចប់ជំនួយសន្តិសុខរបស់ជប៉ុនជាសញ្ញាបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមានដៃគូចម្រុះ មិនមែនពឹងពាក់ទាំងស្រុងតែលើជំនួយចិនឡើយ។ នេះបើតាមការចុះផ្សាយនៃអត្ថបទទស្សនៈមួយក្នុងកាសែត Asia Timesនាថ្ងៃទី៣តុលា។ បើតាម Asia Times ការទទួលបានកញ្ចប់ជំនួយសន្តិសុខរបស់ជប៉ុន និងការផ្តល់សច្ចាប័នដល់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិវិធីសមុទ្រ ជាការបញ្ជាក់បានថា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើឲ្យគោលនយោបាយការទូតរបស់ខ្លួនមានភាពទូលាយជាងមុន។
000